What is Activism?

Activism is Community, striving to end inhumanity, injustices, exploitation, and oppression.

What is Activism?

By Maung Zarni
4 January 2021
________

For 30 years, I have asked myself that perennial question.

Now that a New Year has dawned, I must ask and answer it, again.

Activism is Conscience, triggered by acute pain,

The pain of witnessing and living the state of the troubled world.

Activism is Heart, pumping empathy for “the wretched of the earth”,

From genocide victims of China, Myanmar, Sudan and the Middle East

From refugee babies and black/brown toddlers literally washed up on the affluent shores of Europe

From asylum-seekers of the other Americas and their separated children, caged by the rich America of white-settlers

From Myanmar migrant workers in semi-serfdom across ASEAN, being framed as Covid-spreaders

From destitute working-class whites and criminalized Black lives, pitted against one another

From 1.5 billion Muslims demonized in the gaze of paranoid states and racialized societies.

And my list of human wrongs goes on and on and on.

Activism is Disgust, erupting against empty rhetoric of human rights.

Activism is Rage, against Injustices rechannelled.

Activism is Principles, being lived.

Activism is Scholarship, socially engaged.

Activism is Intellect, politically applied.

Activism is Art, inspired by humans in pain.

Activism is Self, making connections.

Activism is Individual, acting in solidarity.

Activism is Humans, building communities and locking arms.

Activism is Brotherhood, universalized.

Activism is Sisterhood, pursued.

Activism is Love, shared.

Activism is Energy, recycled generations after generations.

Activism is Way of Life, Mode of Existence.

Activism is Hope, communalized.

Activism is Vision, humanized.

Activism is Kindness, randomized.

Activism is Humanity, sensitised.

Activism is Community, striving to end inhumanity, injustices, exploitation, and oppression.

-----

Khmer Language Translation of What is Activism?
By Meta Sovicheth
Documentation Center - Cambodia 

តើអ្វីជាភាពសកម្មនិយម?
៤ មករា ២០២១
________
 
អស់រយៈពេលជាង ៣០ ឆ្នាំមកហើយដែលខ្ញុំបានសួរខ្លួនឯងនូវសំណួរដដែលៗមួយនេះ។
 
ឥឡូវឆ្នាំថ្មីមួយទៀតបានមកដល់ហើយ ខ្ញុំត្រូវតែសួរនិងឆ្លើយសំណួរមួយនេះម្តងទៀត។
 
ភាពសកម្មនិយមគឺសតិសម្បជញ្ញៈ ដែលបង្កឡើងដោយការឈឺចាប់
 
ការឈឺចាប់ដែលត្រូវបានឃើញផ្ទាល់ភ្នែកអំពីស្ថានភាព និងការដែលរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហា។
 
ភាពសកម្មនិយមគឺជាបេះដូងដែលគ្រប់ចង្វាក់កន្ត្រាក់ដោយភាពយល់ចិត្តចំពោះ “ ផែនដីដ៏ក្រៀមក្រំ”
 
ពីជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា ប្រទេសស៊ូដង់និង តំបន់មជ្ឈឹមបូព៌ា
 
ពីទារកជនភៀសខ្លួន និងក្មេងៗជនជាតិស្បែកខ្មៅនិងត្នោត ដែលបានលិចលង់ក្នុងសមុទ្រ
ហើយរាងកាយរសាត់អណ្ដែតទៅតាមឆ្នេរខ្សាច់នៅទ្វីបអឺរ៉ុប
 
ពីអ្នកស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអាមេរិកនិងកូនៗរបស់ពួកគេ ដែលត្រូវបានពង្រាត់បង្រាសនិងឃុំឃាំងដោយជនជាតិអាមេរិកាំងស្បែកស
 
ពីពលករចំណាកស្រុកមីយ៉ាន់ម៉ាដែលធ្វើការស្ទើរតែដូចជាទាសករបម្រើការនៅតាមបណ្ដារប្រទេសអាស៊ានហើយត្រូវបានគេចាត់ទុកថាជាអ្នកចម្លងជំងឺកូវីដ១៩
 
ពីជនជាតិស្បែកសដែលក្រីក្រនិងជនជាតិស្បែកខ្មៅដែលមានឈ្មោះជាជនឧក្រិដ្ឋ ដែលអ្នកទាំងនោះត្រូវបានគេអុចអាលឲ្យប្រឆាំងនឹងគ្នា
 
ពីប្រជាជនមូស្លីមចំនួន ១,៥ ពាន់លាននាក់ដែលត្រូវបានចាត់ទុកថាជាបិសាចពិសពុលនៅក្រោមក្រសែរភ្នែកចោទប្រកាន់របស់ប្រទេសមួយចំនួន និងនៅក្នុងសង្គមរើសអើងជាតិសាសន៍។
 
ហើយបញ្ជីកត់ត្រាអំពីកំហុសរបស់មនុស្សរបស់ខ្ញុំគឺកាន់តែវែងទៅៗ។
 
ភាពសកម្មនិយមគឺជាភាពស្អប់ខ្ពើម ដែលផ្ទុះឡើងដើម្បីប្រឆាំងនឹងវោហារសាស្រ្តគ្មានឥទ្ធិពលអំពីសិទ្ធិមនុស្ស។
 
ភាពសកម្មនិយមគឺជាកំហឹងនិងការប្រឆាំងទៅនឹងការផ្លាស់ប្តូរដោយអយុត្តិធម៌។
 
ភាពសកម្មនិយមគឺជាគោលការណ៍ ដែលត្រូវបានអនុវត្ត។
 
ភាពសកម្មនិយមគឺជាចំណេះដឹងពីការចូលរួមក្នុងសង្គម។
 
ភាពសកម្មនិយមគឺជាបញ្ញា នៅក្នុងន័យនយោបាយ ។
 
ភាពសកម្មនិយមគឺជាសិល្បៈ ដែលកើតចេញពីមនុស្សដែលមានការឈឺចាប់។
 
ភាពសកម្មនិយមគឺជាខ្លួនឯងដែលធ្វើការផ្សារភ្ជាប់។
 
ភាពសកម្មនិយមគឺជាបុគ្គលនីមួយៗ ដែលធ្វើសកម្មភាពដោយសាមគ្គីភាព។
 
ភាពសកម្មនិយមគឺជាក្រុមមនុស្ស ដែលបង្កើតជាសហគមន៍និងជួយគ្នាទៅវិញទៅមក។
 
ភាពសកម្មនិយមគឺភាពជាបងជាប្អូន ដែលបង្កើតឲ្យមានសាកលភាវូបនីយកម្ម។
 
ភាពសកម្មនិយមគឺភាពជាបងប្អូនស្រី ដែលបន្តការពុះពារ ។
 
ភាពសកម្មនិយមគឺជាសេចក្តីស្រឡាញ់ដែលបានចែករំលែក។
 
ភាពសកម្មនិយមគឺជាថាមពល ដែលបន្តកែច្នៃពីមួយជំនាន់ទៅមួយជំនាន់។
 
ភាពសកម្មនិយមគឺជាមាគ៌ានៃជីវិត និងគំរូនៃអត្ថិភាព។
 
ភាពសកម្មនិយមគឺជាក្តីសង្ឃឹមដែលធ្វើឲ្យមានការរួបរួម។
 
ភាពសកម្មនិយមគឺជាចក្ខុវិស័យដែលពោរពេញទៅដោយមនុស្សធម៌។
 
ភាពសកម្មនិយមគឺជាអំពើល្អជាសកល។
 
ភាពសកម្មនិយមគឺភាពជាមនុស្សជាតិដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
 
ភាពសកម្មនិយមគឺជាសហគមន៍ ដែលខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើអមនុស្សធម៌ អំពើអយុត្តិធម៌ អំពើកេងប្រវ័ញ្ច និងអំពើគៀបសង្កត់។
Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...